ទស្សនកិច្ចរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាលាបឋមសិក្សាចារ និងអនុវិទ្យាល័យអង្គតាសូរ ខេត្តស្វាយរៀង

06 02 2019

ប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ពិនិត្យ​សាលា​បឋមសិក្សា​ចារ និង​អនុវិទ្យាល័យ​អង្គតាសូរ ខេត្ត​ស្វាយ​រៀង ដោយផ្តោតលើការ​បង្រៀន ការថែទាំ​ បរិស្ថាន​សាលា ការ​រៀបចំ​បណ្ណាល័យ​ សតវត្ស​ទី២១ និង​គុណភាព ​នៃ​ការ​បង្រៀន​របស់​លោក​គ្រូ-អ្នកគ្រូ ។

ដំណើរទស្សន​កិច្ច​នាពេលនេះ ត្រូវ​បាន​ដឹកនាំ​​ផ្ទាល់​ដោយ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា​​ជា​ច្រើន​រួប ​នា​រសៀលថ្ងៃ​ពុធ ២​កើត ខែ​កុម្ភៈ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​សាលាបឋមសិក្សាចារ និងអនុវិទ្យាល័យអង្គតាសូរ ខេត្តស្វាយរៀង៕