កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ពិភាក្សាលើការបន្តុពលភាពអន្វត្តកា ប្រមូលផលដំបូង នៃតកិច្ចព្រមព្រៀង GMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការការងាររួមដឹកជញ្ជូនឆ្លងកាត់ព្រំដែន

12 03 2019

ព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម តូច ចាន់កុសល រដ្ឋលេខាធិការ​ ក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Hideaki Iwasaki នាយកធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ជាសហប្រធាន បានអញ្ជើញជាអធិបតី ក្នុងពិធីបើក និងដឹកនាំកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ ពិភាក្សាលើការការបន្តុពលភាព អន្វត្តកាប្រមូលផលដំបូង នៃបន្តកិច្ចព្រមព្រៀងGMS ដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំ លើកទី៧ នៃគណៈកម្មាធិការរួមការងារ ដឹកជញ្ជូនក្របខ័ណ្ឌ មហាអនុតំបន់មេគង្គ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

កិច្ចប្រជុំនេះ មានការចូលរួមពីគណៈប្រតិភូមកពីប្រទេស ក្នុងតំបន់មហាអនុតំបន់មេគង្គ រួមមាន៖ ប្រទេសកម្ពុជា ចិន ថៃ វៀតណាម ឡាវ និងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមការងារ ADB អង្គការ DFAT និងអង្គការ GIZ ផងដែរ។

កិច្ចប្រជុំពិភាក្សា ថ្នាក់មន្ត្រីជាន់ខ្ពស់នេះ ធ្វើឡើងក្នុងគោលបំណង ពិភាក្សាបញ្ចប់ លើឯកសារសំខាន់ៗមួយចំនួន ទាក់ទងនឹងការបន្ថែម ខ្សែផ្លូវ និងច្រកទ្វារឆ្លងកាត់ព្រំដែន មួយចំនួនទៀត និងពិភាក្សាបញ្ចប់ លើសេចក្ដីព្រាង នៃការបន្តអនុស្សរណៈយោគយល់ លើការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន ដើម្បីឈានដល់ការចុះហត្ថលេខា លើអនុស្សរណៈទាំងនោះនាកិច្ចប្រជុំ លើកទី៧ នៃគណៈកម្មាធិការ រួមការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌ មហាអនុតំបន់មេគង្គ ឬចុះហត្ថលេខា នៅតាមប្រទេស GMS តាមរបៀប Aid Referendum ស្របតាមការសម្រេច របស់គណៈកម្មាធិការ រួមការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

លើសពីនេះទៀត កិច្ចប្រជុំនេះ ក៏បានពិភាក្សាស្វែងរកវិធីល្អៗ ដើម្បីដោះស្រាយបញ្ហា ប្រឈមនានា ក្នុងការបោះជំហានឆ្ពោះ ទៅមុខក្នុងការអនុវត្ត ការប្រមូលផលដំបូង នៃការអនុវត្តកិច្ចព្រមព្រៀង GMS ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ប្រកបដោយភាពរលូន និងចីរភាព និងផែនលារសកម្មភាព ដល់ឆ្នាំ ២០២៣ ផងដែរ។ អងប្រជុំបានឯកភាព កំណត់ផែនការចរចា បញ្ចប់ការកែប្រែ និងអនុវត្តកិច្ចព្រមពៀង ដឹកជញ្ជូន ឆ្លងកាត់ព្រំដែន កំណែទី២ CBTA.2 នៅឆ្នា ២០២៣ និងសុំការអនុម័តអំពី រដ្ឋមន្រីដឹកជញ្ជូន ឬគណកម្មការរួម នែកិច្ចព្រៀងដឹកជញ្ជូន ឆ្លងកាត់ព្រំដែន មហាអនុតំបន់មេគង្គ GMS ។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំ​ លើកទី៧ នៃគណៈកម្មាធិការរួមការងារឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ នឹងប្រព្រឹត្តទៅ នៅលើទឹកដី ខេត្តសៀមរាប មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួម ពីរដ្នមន្រ្តី ដឹកជញ្ជូន ប្រទេសក្នុងតំបន់ មហាអនុតំបន់មេគង្គ រួមមាន៖ កម្ពុជា ចិន ថៃ មីយ៉ាន់ម៉ា វៀតណាម និងឡាវ ព្រមទាំង ធនាគារអភិវឌ្ឍន៍អាស៊ី ADB អង្គការ DFAT និងអង្គការ GIZផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម រដ្ឋលេខាធិការ បានថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីជាន់ខ្ពស់ នៃប្រទេស ក្នុងតំបន់ មហាអនុតំបន់មេគង្គ បុគ្គលិកធនាគារអភិវឌ្ឍន៍អាស៊ី ក្រុមប្រឹក្សា និងអ្នកជំនាញ ដែលបានបំពេញការងារ យ៉ាងយកចិត្តទុកដាក់ និងទទួលបានជោគជ័យខ្ពស់។