ផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្សនៅអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

20 03 2019

ថ្ងៃទី២០​ ខែមីនា ឆ្នាំ២០១៩​ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល​ បានរៀបចំ ពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ដល់សិស្សានុសិស្ស នៅអនុវិទ្យាល័យ ហ៊ុន សែន ខ្ពបវែង ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមាន សិស្សានុសិស្ស ចូលរួមសរុបចំនួន ២៥០នាក់ ។ ហើយបានចែកមួកសុវត្ថិភាព ចំនួន ០៥មួក និងសម្ភារៈពាក់ព័ន្ធ នឹងច្បាប់ចរាចរណ៍ ផ្លូវគោកមួយចំនួនផងដែរ។