ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមសន្និសីទអាស៊ានស្តីពី “5G” នៅទីក្រុងហាណូយ ប្រទេសវៀតណាម

20 03 2019

ល្ងាចថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួង​ អញ្ជើញចូលរួមសន្និសីទអាស៊ាន ស្តីពី “5G” ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

សន្និសីទនេះមានការចូលរួម ពីបណ្តាប្រទេសអាស៊ាន និងប្រទេសដៃគូសន្ទនា រួមមាន៖ ប្រទេសចិន ជប៉ុន កូរ៉េ និងឥណ្ឌា។ គោលបំណង នៃសន្និសីទរួមមាន ៖
(១). សារៈសំខាន់ ក្នុងការអភិវឌ្ឍលើ “5G”
(២). ពិភាក្សា និងចែករំលែកលើបញ្ហា បទប្បញ្ញត្តិ និងគោលនយោបាយផ្សេងៗ
(៣). សេវាកម្ម និងបច្ចេកវិទ្យា និង
(៤). ករណីអាជីវកម្មផ្សេងៗ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕