ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណប្រតិភូអញ្ជើញទៅសហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ

07 04 2019

នៅអាកាសយាន្តអន្តរជាតិភ្នំពេញ រាត្រីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណប្រតិភូ អញ្ជើញចូលរួម ក្នុងពិធីអបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការ អន្តរជាតិខាងការងារ និងខួប ៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា នៅអង្គការអន្តរជាតិ ខាងការងារ នៅទីស្នាក់ការកណ្តាល នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ បន្ទាប់មកឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី និងគណប្រតិភូ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តដំណើរ ទៅកាន់សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកំសាន្តសប្បាយរីករាយ ជាមួយបងប្អូន ពលករ និស្សិត ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការនៅទីនោះ នាឳកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣៕