កិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង

08 04 2019

ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ កុយ សុដានី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សា ស្តីពីវឌ្ឍនភាព នៃការលក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង។
កិច្ចប្រជុំនេះ បានផ្ដោតសំខាន់លើរបៀបវារៈ ចំនួនបួន រួមមាន៖
១. បទពិសោធន៍ នៃបែបបទនិងនីតិវិធី នៃការលក់ ដេញថ្លៃលេខពិសេស នៅប្រទេសថៃ
២. គម្រោងទស្សនៈកិច្ចសិក្សា ពីបទពិសោធន៍ នៃការចុះបញ្ជីលេខពិសេសផ្ទាល់ខ្លួន នៅប្រទេសសិង្ហបុរី និងទីក្រុងហុងកុង ក្នុងគោលបំណង ដើម្បីទទួលបានបទពិសោធន៍ លើការកំណត់តម្លៃមូលដ្ឋាន និងវិធីសាស្ដ្រដេញថ្លៃ លេខពិសេសផ្ទាល់ខ្លួន
៣. ពិនិត្យសេចក្តីព្រាងប្រកាស អន្តរក្រសួង ស្តីពីការលក់លេខចុះបញ្ជី រថយន្តគ្រួសារ និងរថយន្តធុនស្រាល
៤. ពិភាក្សាអំពីការរៀបចំ ប្រព័ន្ធទិញលេខ ចុះបញ្ជីផ្ទាល់ខ្លួន។