លោក​ជំទាវ​ គឹម សេដ្ឋានី ​អញ្ជើញជាអធិបតីភាពបើកវគ្គ​បំប៉ន ស្ដីពីការអនុវត្ត​សាកល្បង​​ កម្មវិធី​សិក្សា​លម្អិត ​សម្រាប់​មត្តេយ្យសិក្សា​សហគមន៍​ ដែល​មាន​លក្ខណៈ​ស្តង់ដារ

09​ 04 2019

វគ្គ​បំប៉ន ស្ដីពីការអនុវត្ត​សាកល្បង​ ​កម្មវិធី​សិក្សា​លម្អិត ​សម្រាប់​មត្តេយ្យសិក្សា ​សហគមន៍​ ដែល​មាន​លក្ខណៈ​ស្តង់ដារ​នេះ ​មាន​គោល​បំណង បង្ហាញ​ពី​របៀប​ប្រើប្រាស់​ សម្ភារៈ​​មត្តេយ្យសិក្សា ​ឲ្យ​ឆ្លើយតប​ទៅ​ នឹង​កម្មវិធីសិក្សា​លម្អិត ​សិក្សា​អំពី​នីតិវិធី បែបបទ​វាយ​តម្លៃ​ មត្តេយ្យសិក្សា​សហគមន៍ ដែល​មាន​ស្តង់ដារ។

វគ្គ​បំប៉ន​នា​ពេលនេះ ​ត្រូវ​បាន​ប្រារព្ធ​បើក​ក្រោម​អធិបតីភាព លោក​ជំទាវ​ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​មាន​សមាសភាព​ចូលរួម​សិក្ខា​ដោយ​ មន្ត្រី​អង្គភាព​ ពាក់​ព័ន្ធ​អនុ​វិស័យ​អប់រំ​កុមារ​តូច ​ថ្នាក់​ជាតិ ដៃ​គូ​អភិវឌ្ឍ មន្ដ្រី​ទទួល​បន្ទុក អប់រំ​កុមារ​តូច ថ្នាក់​រាជធានី ខេត្ត និង​គ្រូ​មត្តេយ្យសិក្សា​ សហគមន៍​ ដែល​មាន​លក្ខណៈ​ស្តង់ដារ ​ប្រមាណ ៧០០​នាក់ នា​ថ្ងៃ​អង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែ​មេសា ឆ្នាំ២០១៩ នាយកដ្ឋាន​អប់រំ​កុមារ​តូច នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ៕