ឯ.ឧ ជុច ភឿន បានចូលរួមអមដំណើរ លោកជំទាវបណ្ឌិត Armida Salslah Alisjahbana ធ្វើទស្សនកិច្ចនៅសារមន្ទីរទួលស្លែង

10 04 2019

ព្រឹកថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ឯ.ឧ ជុច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចូលរួមអមដំណើរ លោកជំទាវបណ្ឌិត Armida Salslah Alisjahbana អគ្គលេខាធិការរង អង្គសហប្រជាជាតិ និងជាអគ្គលេខាធិការ UNESCAP ធ្វើទស្សនកិច្ច នៅសារមន្ទីរទួលស្លែង ដើម្បីស្វែងយល់ពីព្រឹត្តិការណ៍ កើតមាន ក្នុងអតីតមន្ទីរស-២១ និងពីវឌ្ឍនភាព គម្រោងថតចម្លងឯកសារ ដែលឧបត្ថម្ភដោយអង្គការ KOICA តាមរយៈអង្គការ UNESCO។