សិក្ខាសាលាស្ដីពី "នីតិវិធីនៃការគ្រប់គ្រង មូលនិធិដំណើរការសាលារៀនសាធារណៈ (SOF)”

03 05 2019

ដើម្បី​ពង្រឹង​សមត្ថភាព ​គ្រប់គ្រង និង​ការ​អនុវត្ត​ថវិកា​ នៅ​តាម​សាលារៀន​សាធារណៈ ឱ្យ​កាន់​តែ​មាន​តម្លាភាព ​គណនេយ្យ​ភាព និង​ប្រសិទ្ធភាព អង្គភាព​ហិរញ្ញវត្ថុ នៃ​គម្រោង​កែ​លម្អ​ការ​អប់រំ ​នៅ​មធ្យម​សិក្សា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​សិក្ខាសាលា​ ស្ដីពី​ "នីតិវិធី​នៃ​ការ​គ្រប់គ្រង មូល​និធិ​ដំណើរ​ការ​ សាលារៀន​សាធារណៈ (SOF)” ។​

កម្មវិធី​នេះ ​ត្រូវ​បាន​ប្រព្រឹត្ត​ ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦២ នៅ​សណ្ឋាគារ ប៉ារ៉ាឌី ខេត្ត​សៀមរាប៕