អ្នកជិតរៀបការត្រូវម៉ាច់! ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៦ ប្រកាសឡើងហើយ

31 05 2019

ពិព័រណ៍ពិពាហ៍ពិពាហ៍លើកទី៦ប្រចាំឆ្នាំ ត្រូវបានប្រកាសឡើងហើយ ដោយគ្រោងប្រារព្ធធ្វើ ចាប់ពីថ្ងៃទី១០ និង ១១ ខែ សីហា ក្នុងឆ្នាំ២០១៩នេះ នៅសាលពិព័ណ៍កោះពេជ្រ។ នេះជាការបើកឱកាសជាថ្មី អោយបណ្ដាក្រុមហ៑ុនដែល មានសេវាកម្មពាក់ព័ន្ធ នឹងអាពាហ៍ពិពាហ៍ និង អ្នកមានគម្រោង រៀបចំអាពាហ៍ពិពាហ៍ បានបង្ហាញខ្លួន និងស្វែងយល់ពីទម្រង់អាពាហ៍ពិពាហ៍ ដើម្បីអភិរក្សប្រពៃណីមង្គលការខ្មែរ។

 

ក្រុមហ៑ុនសិរីមង្គល ដែលជាអ្នករៀបចំ បានប្រកាសជាសាធារណៈថា ពិព័រណអាពាហ៍ពិពាហ៍៍ពេញរយៈពេល ២ថ្ងៃ នៅថ្ងៃ១០ និង១១ ក្នុងខែ៨ នោះ មានព្រឹត្តិការណ៍ធំ២ផ្គួបនៅក្នុងនោះ គឺ ការបង្ហាញ ទម្រង់សំលៀកបំពាក់ ប្រពៃណីខ្មែរលើកទី១៩ និងមហោស្រពសិល្បៈ ដណ្ដាំស្លម្ហូបអាហារ លើកទី២០ ហើយកម្មវិធីទាំងមូល ត្រូវបានធ្វើឡើង ក្រោមការដឹកនាំរបស់ក្រសួង វប្បធម៍ និងវិចិត្រសិល្បៈ។ អ្នកចូលរួមព្រឹត្តិការណ៍ គ្រាន់តែបំពេញលើខិត្តប័ណ្ណ ក៍មានឈ្នះរង្វាន់ ២០លានរៀល និង១២លានរៀល ពីក្រុមហ៑ុនសិរីមង្គល តាមរយៈការចាប់ឆ្នោតផងដែរ។ ពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៦នេះ ត្រូវបានគេអះអាងថា ជាព្រឹត្តិការណ៍ល្អបំផុត សម្រាប់អ្នកផ្គត់ផ្គង់ សេវាកម្មអាពាហ៍ពិពាហ៍ និងអ្នកគោរពស្រលាញ់ ប្រពៃណីវប្បធម៍ខ្មែរទាំងឡាយ ដែលចង់ចូលរួមផ្សព្វផ្សាយ ពីផលិតផល និង សេវាកម្មរបស់ខ្លួន ទៅកាន់អតិថិជន អោយចំគោលដៅ។ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៍ របស់ក្រសួងវប្បធម៍ គឺជាអ្នកដឹកនាំទម្រង់ដោយផ្ទាល់ ដើម្បីអោយការបង្ហាញ ទម្រង់អាពាហ៍ពិពាហ៍ នៅក្នុងកម្មវិធី មិនប្រាស់ចាកពីទម្រង់ដើម នៃវប្បធម៍ជាតិ។ ស្ដង់ប្រមាណ៩២ស្ដង់ ដែលរួមមាន ក្រុមហ៑ុនភ្នួង និងសម្អាការ  ក្រុមហ៑ុនគ្រឿងអលង្ការ  ក្រុមហ៑ុនលក់សំលៀកបំពាក់  ក្រុមហ៑ុនលក់គ្រឿងសម្អាង ផលិតផលកែសម្ផស្ស សាឡន   ក្រុមហ៑ុនលក់រថយន្ត  ក្រុមហ៑ុនផ្កាស្រស់ ក្រុមហ៑ុនលក់កាដូអាពាហ៍ពិពាហ៍  ហាងបោះពុម្ពធៀបការ  ក្រុមហ៑ុនស្ទីឌីយោថតរូប  ក្រុមហ៑ុនធ្វើនំ ក្រុមហ៑ុនផ្គត់ផ្គង់ម្ហូបអាហារ  ស្រាប៑ៀ ភេសជ្ជៈ  សណ្ឋាគារ រមណីយដ្ឋាន  ក្រុមហ៑ុនផ្គត់ផ្គង់អាគារញាំការ  ក្រុមហ៑ុនលក់ខុនដូរ បុរី  ផ្ទះល្វែង  និងក្រុមហ៑ុនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៑ុនធានារ៉ាប់រង  ក្រុមហ៑ុនទេចរណ៍ អាកាសចរណ៍  ក្រុមហ៑ុនរៀបចំអាពាហ៍ពិពាហ៍  និងសេវាកម្មពិធីការជាច្រើន នឹងបង្ហាញខ្លួនចម្រុះគ្នា ក្នុងវេទិកានេះ ខណៈដែលអ្នករៀបចំ ប្រកាសអោយរួសរាន់ ជាវស្ដង់កម្មវិធី ដើម្បីមានឱកាសចូលរួម។

 

យោងតាមសេចក្ដីប្រកាស របស់ក្រុមហ៑ុនសិរិមង្គល បានបញ្ជាក់អោយដឹង ពីគោលបំណងថា ការរៀបចំព្រឹត្តិការណ៍រ ដើម្បីរួមចំណែកផ្សព្វផ្សាយ អភិរក្ស និង អភិវឌ្ឍន៍ទំនៀមទំលាប់ប្រពៃណីអាពាហ៍ពិពាហ៍  សំលៀកបំពាក់ និង ម្ហូបអាហារខ្មែរ  ក៍ដូចជា ដើម្បីផ្ដល់ការអប់រំ អោយកាន់តែទូលាយ ដល់ពលរដ្ឋខ្មែរ អោយមានការយល់ដឹង ពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរ ក៍ដូចជាដើម្បីផ្សព្វផ្សាយ វប្បធម៍ខ្មែរ ទៅកាន់ក្រសែភ្នែកអន្តរជាតិ អោយកាន់តែស្គាល់ តម្លៃវប្បធម៍ខ្មែរ៕