ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំក្រុមការងារអន្តរក្រសួង ជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មសហភាពអឺរ៉ុប

07​ 06 2019

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៩នេះ បានអញ្ជើញជាអធិបតី ដឹកនាំក្រុមការងារអន្តរក្រសួង ជួបពិភាក្សាការងារ​ជាមួយក្រុម បេសកកម្ម​សហភាពអ៊ឺរ៉ុប​ ដែលដឹកនាំដោយលោកស្រី Alina Boicius អនុប្រធានអង្គភាព នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ព្រមទាំងសហការី ជាច្រើនរូបផងដែរ។

នៅក្នុងកិច្ចជំនួបនាព្រឹកនេះ ប្រធានបទសំខាន់ៗ មានដូចជា សិទ្ធិមនុស្ស សិទ្ធិនយោបាយ និងបរិស្ថានសម្រាប់សង្គមស៊ីវិល នឹងត្រូវលើក យកមកពិភាក្សា។

សូមបញ្ជាក់ថា ក្រុមបេសកកម្មសហភាពអឺរ៉ុបនេះ បានមកបំពេញបេសកកម្ម នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៣-០៧ ខែមិថុនា ឆ្នាំ២០១៩៕