ឯកឧត្តម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ និងបិទកិច្ចសវកម្មផ្ទៃក្នុងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍

07​ 06 2019

នៅព្រឹកថ្ងៃ​សុក្រ​ ០៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧​ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី​ ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍​ និង​បិទកិច្ចសវកម្មផ្ទៃក្នុង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សម្រាប់ការិយបរិច្ឆេទ ២០១៧ ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង នៅបន្ទប់​ប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានវត្តមានចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីនគរបាលជាតិពាក់ព័ន្ធ ជាច្រើនរូបផងដែរ៕