ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាល ជាមួយសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លី

10 06 2019

នាព្រឹកថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំអគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញជួបសំណេះសំណាល​ ជាមួយសិក្ខាកាម ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លី ស្តីពីរបៀប នៃការសាកសួរ និងធ្វើកំណត់ហេតុ ហើយសម្រាប់វគ្គ ១នេះ សិក្ខាកាមសរុបប្រមាណ ៧២រូប៕
ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរូមពី អគ្គាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ នាយ នាយរងផ្នែក និងមន្ត្រី ជាច្រើនរូបទៀតផងដែរ ៕