កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គម (National Economic and Social Development Council-NESDC) របស់ប្រទេសថៃ

11​ 06 2019

ថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងដំណើរទស្សនកិច្ចសិក្សា​ នៅប្រទេសថៃ ក្រោមគម្រោង កិច្ចសហប្រតិបត្តិការបច្ចេកទេស TCP (Technical Cooperation Project) ដែលគាំទ្រដោយ JICA លោកជំទាវ តុង ផល្លី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារ ជាមួយ លោក Danucha Pichayanan អគ្គលេខាធិការរង នៃក្រុមប្រឹក្សាជាតិ សម្រាប់ការអភិវឌ្ឍន៏សេដ្ឋកិច្ច និងសង្គម (National Economic and Social Development Council-NESDC) របស់ប្រទេសថៃ ដោយកិច្ចប្រជុំបានផ្តោត ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន (អគ្គនាយកដ្ឋានភស្តុភារកម្ម - GDL) ជាមួយ NESDC ជាពិសេស ក្នុងវិស័យភស្តុភារកម្ម។ ភាគីទាំងពីរ បានធ្វើការផ្លាស់ប្តូរ នូវបទពិសោធន៍ ក្នុងការរៀបចំ និងការអនុវត្ត នូវផែនការមេភស្តុភារកម្ម, ការរកប្រភពធនធាន ក្នុងការផ្តល់ហិរញ្ញប្បទាន សម្រាប់អនុវត្តផែនការមេ, ការអនុវត្តគម្រោងនានា តាមយន្តការភាពជាដៃគូរ រវាងរដ្ឋ និងឯកជន និងលទ្ធភាព ក្នុងការចុះអនុសារណៈយោគយល់គ្នា (MoU) វាង GDL និង NESDC ក្នុងការសហប្រតិបត្តការ រវាងស្ថាប័នទាំងពីរ។ គួរកត់សំគាល់ថា NESDC គឺជាក្រុមប្រឹក្សាជាតិមួយ របស់ថៃ ដែលដឹកនាំដោយផ្ទាល់ របស់នាយករដ្ឋមន្រ្តីថៃ ក្នុងការអភិវឌ្ឍន៍វិស័យ ភស្តុភារកម្ម ហើយស្ថាប័ននេះ ជាអ្នករៀបចំផែនការមេភ្តុភារកម្ម ៣ ជំនាន់មកហើយ ចាប់តាំងពីឆ្នាំ ២០០៧ ។