ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដឹកនាំគណៈប្រតិភូអញ្ជើញទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស

11​ 06 2019

នៅអាកាសយាន្តអន្តរជាតិភ្នំពេញ រាត្រីថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជេីញដឹកនាំគណៈប្រតិភូ ចូលរួម​ ក្នុងកម្មវិធី​សន្និសីទអន្តរជាតិ ខាងការងារ ​លេីកទី១០៨​ ក្រោមប្រធានបទ​ អបអរសាទរខួប ១០០ឆ្នាំ នៃការបង្កើតអង្គការអន្តរជាតិ ខាងការងារ នៅទីស្នាក់ការកណ្តាល អង្គការអន្តរជាតិខាងការងារ​ នៅទីក្រុងហ្សឺណែវ​ ប្រទេសស្វីស។