អាជ្ញាធរជាតិព្រះវិហារប្រារព្វពិធីអបអរសាទរលើកទី១១ នៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភព លោក២០០៨-២០១៩

07 07 2019

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០១៩ អាជ្ញាធរជាតិព្រះវិហារ បានប្រារព្វពិធីអបអរសាទរ ខួបលើកទី១១ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភព លោក ៧ កក្កដា ២០០៨ - ៧ កក្កដា ឆ្នាំ២០១៩ ដែលពិធីនេះបានប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រលិល្បៈលោកគឹម សេតារាប្រធានអាជ្ញាធរជាតិព្រះវិហារ និងលោកជំទាវ ចឹក ហេង អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ និងដោយមានការអញ្ជើញ ចូលរួមពីកងពលធំ អន្តរាគមន៍លេខ៣ កងពលតូចលេខ៧ និងលេខ៨ បញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសទី១ ប្រាសាទ ព្រះវិហារ នគរបាលបេតិកភណ្ឌ នគរបាលទេសចរណ៍ និងមន្ទីរជុំវិញខេត្ត លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន ៦០០នាក់។
នៅក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍ លេីកទី១១ នេះគណ:អធិបតី និងអង្គពិធីទាំងមូល បានចូលរួមដាំដេីមឈេី ចំនួន១១១១ដើម ក្នុងបរិវេណវត្តមរតកតេជោបុរីស្វរៈ ស្ថិតក្នុងភូមិធម្មជាតិ សម្តេចតេជោហ៊ុនសែន ព្រះវិហារ។
គួរបញ្ជាក់ផងដែរថា ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជី ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា ហេីយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានរៀបចំ ឲ្យមានគណកម្មការ សម្របសម្រួល ដេីម្បីអភិរក្ស និងលេីកតម្លៃ ប្រាសាទព្រះវិហារ ដែលមានប្រទេសចិន និងឥណ្ឌា ជាសហប្រធាន និងមានប្រទេសមួយចំនួនទៀត ជាសមាជិកដូចជា ប៊ែលហ្សិច បារាំង ជប៉ុន កូរ៉េ សហរដ្ឋអាមេរិច និងថៃ។ ជាមួយគ្នានេះប្រទេសហុង គ្រីនឹងបានចូលរួមចំណែក ក្នុងការអភិរក្ស នឹងជួសជួសជុលក្រុម ប្រាសាទ កោះកែរ តាមការស្នេីរបស់ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។