ក្រសួងទេសចរណ៍ រួមជាមួយវិទ្យាស្ថានបច្ចេកវិទ្យាវៃកាតូ នឹងសហការគ្នាបង្កើតឱ្យមានការបណ្តុះបណ្តាលជំនាញទេសចរណ៍​ តាមប្រព័ន្ធអនឡាញដំបូង នៅកម្ពុជា

06​ 07 2019

ឯកឧត្តមរដ្ឋមន្រ្តី ថោង ខុន បានបន្តដឹកនាំប្រតិភូ ក្រសួងទេសចរណ៍ ជួបពិភាក្សាជាមួយវិទ្យសា្ថន​ បច្ចេកវិទ្យាវៃកាតូ Waikato Institute of Technology ដែលមានលោក David Christiansen នាយកវិទ្យាសា្ថន ស្តីទី និងសហការី។

បន្ទាប់ពីបានពិភាក្សា ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាព លើកិច្ចសហការ លើចំណុចដូចខាងក្រោម៖
១៖ ការបង្កើតឱ្យមានកម្មវិធីសិក្សា តាមប្រព័ន្ធអនឡាញ សម្រាប់ជំនាញវិជ្ជាជីវៈទេសចរណ៍ស្របតាមស្តង់ដា និងគុណវុឌ្ឍិ របស់ប្រទេស នូវែលសេឡង់
២៖ ការបង្កើតឱ្យមានកម្មវិធី ផ្លាស់ប្តូរកម្មសិក្សា និងកម្មវិធីហ្វឹកហាត់ការងារ សម្រាប់សិស្ស និស្សិតជំនាញទេសចរណ៍ រវាងវិទ្យាស្ថាន បច្ចេកវិទ្យាវៃកាតូ ជាមួយនឹងកម្ពុជាផងដែរ។
៣៖ ការត្រៀម ចុះទស្សនកិច្ចសិក្សា ដើម្បីបង្កើតឱ្យមានសាខាវិទ្យាស្ថាន បច្ចេកវិទ្យា វៃកាតូ នៅកម្ពុជា

អាស្រ័យដោយមាន សកម្មភាពការងារ ជាច្រើន ដែលនឹងត្រូវអនុវត្តខាងមុខ ភាគីទាំងពីរបានឯកភាពរៀបចំ ឱ្យមានអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហការ លើការបណ្តុះបណ្តាលជំនាញទេសចរណ៍ រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថានបច្ចេកវិទ្យា វៃកាតូ Waikato Institute of Technology- Wintech នាពេលខាងមុខ។

ឯកឧត្តម រដ្ឋមន្ត្រី មានការរីករាយ ចំពោះលទ្ឋផល នៃកិច្ចពិភាក្សានេះ ហើយក្រសួងទេសចរណ៍ នឹងខិតខំជំរុញការងារនេះ ឲ្យបានឆាប់ហើយ នឹងស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាល ក្នុងការចុះហត្ថលេខា លើអនុស្សារណៈនេះ៕