គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប

10​ 07 2019

កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប លេខាធិការដ្ឋាន​នៃគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា រៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍិស័យទេសចរណ៍ នៅខេត្តសៀមរាប បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ លើកទី១ ស្តីពី ការរៀបចំផែនការមេ អភិវឌ្ឍវិស័យទេសចរណ៍ ខេត្តសៀមរាប។

ការរៀបចំផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តសៀមរាប ២០២០-២០៣៥ គឺសំដៅដើម្បីការអភិវឌ្ឍ និងអភិរក្សរយៈពេលវែង ដោយឈរ លើអភិក្រមជាគោលចំនួន ២៖ ទី១. ការគ្រប់គ្រ​ង​ប្រកបដោយនិរន្តរភាព ទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ប្រកបដោយគុណតម្លៃ វិសេសវិសាល និងទី២. ការអភិវឌ្ឍប្រកបដោយការ ទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរ ដល់ផលប្រយោជន៍ សេដ្ឋកិច្ច និងសង្គម សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។ សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើង ក្រោមកិច្ចសហការ ជាមួយអង្គការ Acting for Life និងសាកលវិទ្យាល័យ Toulouse នៃសាធារណរដ្ឋបារាំង លេីបច្ចេកទេស។

នាព្រឹកថ្ងៃស្អែក សិក្ខាសាលានេះនឹងត្រូវបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តសៀមរាប៕