ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

10 07 2019

នៅរសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន នាទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន និងឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីអ្នកជំនាញការច្បាប់ តំណាងក្រសួងយុត្តិធម៌ អង្គភាពពាក់ព័ន្ធនានា និងនាយកដ្ឋានព័ត៌មានវិទ្យាផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មាន ០៧ ជំពូក ៤៨មាត្រា៕