លោកជំទាវ ជំទាវ ភឿង សកុណា អញ្ចើញជួបសំណោះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិអប្សរា

22​ 07 2019

រសៀលថ្ងៃច័ន្ទ ៦រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា អញ្ចើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងសួរសុខទុក្ខ និងស្តាប់សំណូមពរផ្សេងៗ។

នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកជំទាវ ប្រធានបានមានមតិលើកឡើង អំពីការវិវត្ត រីកចម្រើន នាពេលបច្ចុប្បន្ន នៃអាជ្ញាធរជាតិ អប្សរា ការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំ របស់អាជ្ញាធរជាតិអប្សរា ដើម្បីបញ្ចូលក្របខណ្ឌ មន្ត្រីរាជការ ការទទួលបាន កិច្ចគាំពារសង្គម ការប្រឈមមួយចំនួន ពាក់ព័ន្ធនឹងភារកិច្ចប្រចាំថ្ងៃ និងការងារផ្សេងទៀត ដើម្បីពង្រឹងស្មារតីស្រឡាញ់ យកចិត្តទុកដាក់ ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន៕