រុមការងារនៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យស្ថានភាពទីតាំងសាងសង់ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ

29 08 2019

ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ ដែលមានប្រវែង២៣.២គ.ម.នឹងចាប់ផ្តើមសាងសង់ ក្នុងពេលឆាប់ៗ នេះ។ ដូច្នេះ ដើម្បីរក្សា បាននូវការ មិនប៉ះពាល់បុរាណដ្ឋាន ព្រៃឈើ ទេសភាពវប្បធម៌ ពិសេសគឺសុវត្ថិភាព ចំពោះភ្ញៀវទេសចរ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យមើល សភាពទីតាំងជាក់ស្តែង មុននឹងដំណើរការសាងសង់។

ទន្ទឹមនេះដែរ ក្រុមការងារក៏បានធ្វើការពិភាក្សា ផ្តោះប្តូរយោបល់ទាក់ទង នឹងការកែលម្អ អំពីផែនការអនាគត ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ នៅមុខបរិវេណប្រាសាទអង្គរវត្ត ឱ្យបានល្អប្រសើរជាងបច្ចុប្បន្ន ទាំងចំណត បរិស្ថាន និងការលក់ដូរ៕