លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ លើកទី៨ ឆ្នាំ២០១៩

05​​​ 09 2019

នារាត្រីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតី​ ក្នុងពិធីបើក មហោស្រព ភាពយន្តខ្លីចតុមុខ លើកទី៨ ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ ដោយមានការចូលរួម ពីសំណាក់សិល្បករ សិល្បការិនី ព្រមទាំងយុវផលិតករ វ័យក្មេងកម្ពុជា ជាច្រើនរូប។

មហោស្រពភាពយន្ត ខ្នាតខ្លីចតុមុខ បានបោះ ជំហាន ទៅមុខប្រកបដោយក្តីសង្ឃឹម និង មោទកភាព ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ មានស្នាដៃ ភាពយន្ត ដែលនឹងត្រូវដាក់បញ្ចាំងចំនួន ៥៣ស្នាដៃ ក្នុងនោះមាន១២ស្នាដៃ ជាភាពយន្តរបស់ យុវផលិតករ វ័យក្មេងកម្ពុជាយើង។ នេះគឺជាជោគជ័យថ្មី មួយទៀតសម្រាប់ មហោស្រពភាពយន្ត ខ្នាតខ្លីចតុមុខ ដែលមានផលិតករភាពយន្តបរទេស ជាច្រើនចាប់អារម្មណ៍ និងបាន យកស្នាដៃភាពយន្ត របស់ពួកគេចូលរួម ក្នុងមហោស្រពនេះ ហើយការចូលរួមនេះ គឺជាកាលានុវត្តន៍ភាពថ្មី មួយសម្រាប់យុវផលិតករ ភាពយន្តកម្ពុជា ដើម្បីសិក្សារៀនសូត្រ ពីគំរូល្អៗ ក្នុងការអភិវឌ្ឍស្នាដៃភាពយន្ត របស់ខ្លួន ទៅថ្ងៃអនាគត់។ លើសពីនេះ ការចូលរួមរបស់ផលិតករ ភាពយន្តបរទេស ក៏បានបញ្ជាក់ឲ្យឃើញច្បាស់ នូវកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ នៅកម្ពុជា ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។