សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា​ អំពីលទ្ធផលការប្រមូលមតិ និងការដោះស្រាយបញ្ហាប្រឈមនានា តាមរយៈវេទិការសាធារណ:

10​ 09 2019

នៅស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ដឹកនាំកិច្ចប្រជុំពិភាក្សា អំពីលទ្ធផល នៃការប្រមូលមតិ របស់ប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមនានា ដែលទទួលបាន តាមរយៈវេទិការសាធារណ:​ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីពាក់ព័ន្ធផងដែរ៕