ឯកឧត្ដម សោម សុគន្ធ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការលុបបំបាត់ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

10​ 09 2019

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ឯកឧត្ដមរដ្ឋលេខាធិការ សោម សុគន្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការលុបបំបាត់ការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍របស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួម ពីវាគ្មិនជំនាញតំណាងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងជំងឺអេដស៍ ដើម្បីធ្វើបទបង្ហាញ ជូនដល់មន្ត្រីរាជការ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ក្នុងគោលបំណងធ្វើសកម្មភាព ផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ រួមចំណែកលុបបំបាត់ ការរីករាលដាល និងការឆ្លងជំងឺអេដស៍។

ក្នុងឱកាសនោះដែរ ក៏មានការសម្តែងទស្សនីយភា ពល្ខោនអប់រំរឿង ជីវិត និងក្តីសង្ឈឹម ដែលសម្តែងដោយក្រុមសិល្ប :នៃនាយកដ្ឋានសិល្ប:ទស្សនីយភាព។