លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ

10​ 09 2019

កាលពីថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១:០០ព្រឹក នៅទីស្តីការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ ដើម្បីពិភាក្សា អំពីគម្រោងផលិត និងផ្សព្វផ្សាយភាពយន្តឯកសារ Elvis Of Cambodia ដែលជាភាពយន្តឯកសារ បង្ហាញពីវីរះភាព និងភាពល្បីល្បាញ របស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងបានផ្តល់លិខិតគាំទ្រផ្លូវការ របស់ក្រសួង ចំពោះគម្រោង ដ៏មានសារ សំខាន់នេះ។