តំណាងក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្ដីពី "បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព" ជូនដល់មន្ត្រី និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិជាតិ អូយ៉ាដាវ

10​ 09 2019

(រតនគិរី)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងទេសរណ៍ សហការជាមួយ​ រដ្ឋបាលខេត្តរតនគិរី មន្ទីរទេសចរណ៍ខេត្ត រៀបចំសិក្ខាសាលា ស្ដីពី " បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព " នៅសណ្ឋាគាររតនគិរីប៊ូទិក ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្តរតនគិរី និងមានការចូលរួម ពីតំណាងអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំង ០៣ប្រភេទ មន្រ្តីប៉ុស្តិ៍នគបាល ច្រកទ្វារអន្តរជាតិជាតិ អូយ៉ាដាវ យុវជន ស.ស.យ.ក និងសហគមន៍ទេសចរណ៍ ក្នុងខេត្តរតនគិរី ប្រមាណ ១០០នាក់។

សិក្ខាសាលាមានរយៈពេល១ថ្ងៃ ផ្តោតសំខាន់ទៅលើ ការធ្វើបដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរ និងការថែរក្សាសន្តិសុខ សុវត្ថិភាព ជូនភ្ញៀវទេសចរ៕