ឯកឧត្តម សាយ សំអាល់ ជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាននៅយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង

15 09 2019

នៅក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ បានជួបសំណេះសំណាល​ សួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន នៅយោធភូមិភាគទី១ ដែលមានមូលដ្ឋាន នៅខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា នៅក្នុងពិធីចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅខេត្តស្ទឹងត្រែង ឯកឧត្តម សាយ សំអាល់ រួមទាំងប្រតិភូអំដំណើរ បានផ្តល់អំណោយ ជូនដល់កងទ័ព មានគ្រឿងឧបភោគ បរិភោគ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ មី ត្រីខ អង្ករ ខ្ទឹម និងថវិកាផ្តល់ជូនកងទ័ព នៅបញ្ជាការដ្ឋានយោធពលភាគទី១ បន្ថែមទៀត។