លោក សាយ ឈុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ហ្សាក់ ហ្ស៊ីរ៉ាក់ ( Jacques Chirac ) អតីតប្រធានាធិបតីនៃសាធារណរដ្ឋបារាំង

30 09 2019

នារសៀលថ្ងៃចន្ទទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក ហ្សាក់ ហ្ស៊ីរ៉ាក់ ( Jacques Chirac ) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង នៅស្ថាន ទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា លោក ហ្សាក់ ហ្ស៊ីរ៉ាក់ ( Jacques Chirac ) អតីតប្រធានាធិបតី នៃសាធារណរដ្ឋបារាំង បានទទួលមរណភាពកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨៦ឆ្នាំ និងចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនា ដ៏សែនក្រៀមក្រំ ជាទីបំផុត ជាមួយគ្រួសារសព ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងប្រជាជនបារាំង៕