សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតអាណត្តទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត

09​ 10 2019

នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាត​ អាណត្តទី២ របស់សមាគមជាតិ ក្រុមប្រឹក្សារាជធានី ខេត្ត ដែលរៀបចំឡើង ដោយអគ្គលេខាធិការដ្ឋាន សមាគមក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិ នាសណ្ឋាគារភ្នំពេញ។

សូមបញ្ជាក់ថា សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាត លើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណង លើកកម្ពស់ឋានៈ អភិវឌ្ឍសមត្ថភាព និងការពារផលប្រយោជន៍ ស្របច្បាប់របស់ក្រុមប្រឹក្សា ដែលជាសមាជិក សមាគមជាតិ គឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង ២៤៕