ឯកឧត្តម ជាវ តាយ អញ្ជើញពិនិត្យទីតាំងសាងសង់ផ្លូវបេតុងសរសៃដែក ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត

08​ 10 2019

នៅរសៀល ថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាល ខេត្តកំពត រួមជាមួយ ឯកឧត្តម អភិបាលរងខេត្ត លោកអភិបាលក្រុងកំពត លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគ មន្ត្រីជំនាញសាលាក្រុង ក្រុមប្រឹក្សា សង្កាត់កំពង់បាយ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ប្រមាណជាង៥០នាក់ បានចុះពិនិត្យ ទីតាំងសាងសង់ ផ្លូវបេតុងអាមេ (សរសៃដែក) ប្រវែង ៣៩៦ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត (ផ្លូវម្លប់ឫស្សី) ។

ឯកឧត្តមអភិបាល ខេត្តបានមានប្រសាសន៍ ណែនាំដល់លោក ចៅសង្កាត់ និងសប្បុរសជនរួសរាន់ ក្នុងការបើកការដ្ឋាន ឲ្យបានឆាប់រហ័ស ដើម្បីឲ្យគម្រោងនេះ សាងសង់រួចរាល់ ជូនប្រជាពលរដ្ឋប្រើប្រាស់ និងត្រូវស្តារឡើងវិញ នូវប្រព័ន្ធលូ ដែលមានស្រាប់ នៅសងខាងផ្លូវនេះ និងធ្វើការសម្អាតព្រៃ ដើម្បីឲ្យមានសោភ័ណភាព នៅក្នុងទីក្រុង។ នៅពេលសាងសង់រួចរាល់ឯកឧត្តម អភិបាលខេត្ត នឹងបំពាក់បង្គោល ភ្លើងបំភ្លឺ តាមដងផ្លូវនេះផងដែរ ៕