លោកជំទាវ ភឿង សកុណា ត្រូវបានលោក JOO, Nak- young អភិបាលក្រុងឃ្យុងយូ ទទួលជួបសម្ដែងការ គួរសមនិងពិភាក្សាការងារ

10 10 2019

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៩នេះ ក្នុងដំណើរបំពេញ បេសកកម្ម កម្មវិធីពិព័រណ៍ពិភពលោកឃ្យុងយូឆ្នាំ២០១៩​ លោកជំទាវ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌​​ និងវិចិត្រ សិល្ប:​ ត្រូវបានលោក​ JOO, Nak- young អភិបាលក្រុងឃ្យុងយូ​ ទទួលជួបសម្ដែងការ គួរសម និងពិភាក្សាការងារ ។

នៅក្នុងឱកាសនែកិច្ចជំនួបនេះ លោកជំទាវរដ្ឋមន្រ្តី  ក៏បានអញ្ជេីញលោក​ JOO, Nak- young អភិបាលក្រុងឃ្យុងយូ​ ឲ្យមកទស្សន:កិច្ច នៅព្រះរាជាណាចក្រកម្ពុជា​ ជាថ្មីម្ដងទៀត​ផងដែរ ដេីម្បីបានឃេីញពីភាព រីកចម្រេីន ​នៅកម្ពុជា និងដើម្បីបន្តកិច្ចសហ ប្រតិបត្តិការ ឲ្យកាន់តែល្អបន្ថែមទៀត​ រវាងប្រទេសទាំងពីរ​។

បន្ទាប់ពីកិច្ចជំនួប ជាមួយលោក​ JOO, Nak- young អភិបាលក្រុងឃ្យុងយូ​រួចមក គណ: ប្រតិភូ ដែលដឹកនាំដោយ លោក ជំទាវរដ្ឋមន្រ្តី បានអញ្ជើញទស្សន:កិច្ច ផ្នូរបុរាណ​ Daereungwon Tomb Complex និងពិព័រណ៍គំរូផ្ទះបុរាណ របស់ប្រជាជនកូរ៉េ​ ។