សិក្ខាសាលា ស្ដីពីការបង្កើនប្រសិទ្ធភាពនៃការអនុវត្តរដ្ឋបាលទំនើប

16​ 10 2019

នៅថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងបរិស្ថាន អគ្គនាយកដ្ឋានរដ្ឋបាល​ និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ស្ដីពីការបង្កើនប្រសិទ្ធភាព នៃការអនុវត្តរដ្ឋបាលទំនើប មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ចំនួន២ រួមមាន ៖ ១)បូកសរុបលទ្ធផលការងារ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង ឆ្នាំ២០១៩ និងត្រួតពិនិត្យលើបញ្ហាប្រឈម និងទិសដៅការងារបន្តឆ្នាំ២០២០ ២)លើកកម្ពស់ និងបង្កើនប្រសិទ្ធភាព នៃចូលរួមអនុវត្ត ដើម្បីសម្រេចគោលដៅអាទិភាព របស់ក្រសួងបរិស្ថាន តាមរយៈការជជែកពិភាក្សា លើបញ្ហាប្រឈម ភាពចន្លោះប្រហោង និងដំណោះស្រាយជាយុទ្ធសាស្ត្រ ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ និងប្រែក្លាយទៅជារដ្ឋបាលទំនើប និងការផ្សព្វផ្សាយ ស្ដីពីនីតិវិធីនៃការវាយតម្លៃអង្គភាព ផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យបរិស្ថាន។ សិក្ខាសាលានេះ បានផ្ដោតយ៉ាងសំខាន់ លើការពិភាក្សារួមមាន៖ ១) ការពង្រឹងប្រសិទ្ធភាព លើកិច្ចការគ្រប់គ្រងរដ្ឋបាល និងពិធីការ ២)ការពង្រឹងសមត្ថភាពមន្ត្រី រាជការក្នុងក្របខណ្ឌ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រការងារ បរិស្ថាននិងធនធានធម្មជាតិ ៣)ប្រសិទ្ធភាព នៃការគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ
៤) ការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការថវិកា ដើម្បីទ្រទ្រង់​​ ដល់ការអនុវត្តគោលនយោបាយ របស់ក្រសួង ៥)ប្រសិទ្ធភាព នៃការអនុវត្តចំណូល ប្រកបដោយ តម្លាភាពនិងគណនេយ្យភាព ៦)ប្រសិទ្ធភាព នៃការអនុវត្តចំណាយ ប្រកបដោយតម្លាភាពនិង គណនេយ្យភាព ៧)ប្រសិទ្ធភាព នៃការគ្រប់គ្រង បញ្ជីសាពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ៨)ប្រសិទ្ធភាព និងការអនុវត្តការងារលទ្ធកម្ម។