អាល្លឺម៉ង់ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

31​ 10 2019

ដើម្បីលើកកម្ពស់ ផលប្រយោជន៍ប្រទេសទាំងពីរ ឯកឧត្តម ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការ ជាមួយលោក គ្រឹស្ទៀន បើហ្គើ (Christian Berger) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចំានៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ នៅក្នុងជំនួបនេះ លោក គ្រឹស្ទៀន បើហ្គើ បានជម្រាបសម្តេច ប្រធានរដ្ឋសភាថា ក្នុងបេសកកម្មការទូត របស់ឯកឧត្តម នៅកម្ពុជានេះ ឯកឧត្តមនឹងខិតខំជំរុញ កិច្ចសហប្រតិបត្តិការ ព្រះរាជាណាចក្រកម្ពុជា និងអាល្លឺម៉ង់ ឲ្យកាន់តែរឹងមាំឡើង នៅគ្រប់វិស័យ មានវិស័យអប់រំ សុខាភិបាល និងអភិ បាលកិច្ចជាដើម។

ឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា អាល្លឺម៉ង់ បានកំពុងដំណើរល្អ ដោយនៅក្នុងនោះ ប្រទេសទំាងពីរ បានធ្វើការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគ្នា ទៅវិញទៅមកជាបន្តបន្ទាប់។

ឯកឧត្តម ហេង សំរិន បានស្វាគមន៍ បេសកកម្មការទូត​ របស់ឯកឧត្តម គ្រឹស្ទៀន បើហ្គើ នៅកម្ពុជា ដោយបានគូស បញ្ជាក់ថា រដ្ឋសភាកម្ពុជា សូមគាំទ្រ និងសន្យាធ្វើកិច្ចសហប្រតិបត្តិការ ឲ្យបានពេញលេញ ដើម្បីបេសកកម្មការទូត របស់លោក នៅកម្ពុជា ទទួលបានជោគជ័យ។

ប្រធានរដ្ឋសភា បានលើកឡើងថា អាល្លឺម៉ង់ជាប្រទេសមួយ នៅក្នុងចំណោមប្រទេសសមាជិក សហភាពអឺរ៉ុប ដែលបាននំាចូល ទំនិញពីកម្ពុជា ច្រើនជាងគេ ក្នុងចំ ណោមប្រទេសសមាជិក សហភាពអ៊ឺរ៉ុប។ ហើយអាល្លឺម៉ង់ ជាប្រទេស ដែលបានផ្តល់ជំនួយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់កម្ពុជា លើគំរោងការអភិវឌ្ឍន៍នានា ជាង៧០ គ ម្រោងកន្លងមកនេះ។

សូមជម្រាបថា កម្ពុជានិងសហព័ន្ធអាល្លឺម៉ង់ មានទំនា ក់ទំនងការទូត ជាមួយគ្នា តាំងពីចុងឆ្នាំ១៩៦៧ ហើយទំ នាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់ កាន់តែល្អប្រ សើរពីមួយថ្ងៃ ទៅមួយថ្ងៃ៕