សិក្ខាសាលាស្ដីពី”យុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង” ដ៏ស្រស់បំព្រង និងទាក់ទាញចិត្ត

07​ 11 2019

ស្វាយរៀង៖ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត នៅថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានរៀបចំសិក្ខាសាលា ស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង ក្រោមអធិបតីភាព លោកស្រី ឯក សុវណ្ណភារៈ អភិបាលរង នៃគណៈអភិបាល ខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួម ពីលោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា ក្នុងខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការអង្គភាព ចំណុះសាលាខេត្ត និងអង្គការដៃគូពាក់ព័ន្ធមួយចំនួន ។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និបង្ហាញពីយុទ្ធសាស្ត្រ ក្នុងការរៀបចំ កសាងទីក្រុងគួរឲ្យចង់រស់នៅ ដោយផ្អែកលើភាពខ្លាំង ភាពខ្សោយ ភាពប្រឈម និងឱកាស នៃទីតាំងនីមួយៗ ដែលជាទស្សនទាន គោលត្រូវយកមកវិភាគ មុន​នឹងសម្រេច​នូវឯកសារជា យុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង៕