កិច្ចប្រជុំស្ដីពីការសុំច្បាប់អនុញ្ញាតិបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មើរជើង

14 11 2019

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការសុំច្បាប់ និងបើកការដ្ឋានសាងសង់ ស្ពានអាកាសថ្មើរជើង របស់ក្រុមហ៊ុន Space Media ដែលជាកន្លែង មានភាពមមាញឹកឆ្លងកាត់ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាលទ្ធផលនៃអង្គប្រជុំ បានសម្រេចទទួល យកតាមគម្រោងគំរូប្លង់ សាងសង់របស់ក្រុមហ៊ុន Space Media ដោយតម្រូវ ឱ្យក្រុមហ៊ុន ចុះសិក្សារួមគ្នា ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដី ដើម្បីសាងសង់ ស្ពានអាកាសថ្មើរជើង នៅចំណុចផ្លូវប្រសព្វជាបួន ( ស្តុបសន្ធរម៉ុក មហាវិថីម៉ៅសេទុងកែងប្រសព្វ នឹងមហាវិថីកម្ពុជាក្រោម ) ដើម្បីផ្ដល់ភាពងាយស្រួល ដល់សិស្សានុសិស្ស ឆ្លងកាត់ដោយថ្មើរជើង ទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុ៕