ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រទានគ្រឿងឥស្សរិយយសដល់មន្ត្រីថ្នាក់ដឹកនាំនៃអង្គការយូណេស្កូ

20 11 2019

ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ​ មហាសន្និបាតទូទៅ លើកទី៤០នៃអង្គការយូណេស្កូ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បាននាំយកទៅ ជាមួយនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ដើម្បីបំពាក់ជូនថ្នាក់មន្ត្រីដឹកនាំសំខាន់ៗ នៃអង្គការយូណេស្កូ ដែលបានខិតខំជួយជ្រោមជ្រែង កម្ពុជាឲ្យសម្រេចបាន នូវសមិទ្ធផលធំធេងជាច្រើន នាពេលកន្លងមក។

មន្ត្រីថ្នាក់ដឹកនាំ នៃអង្គការយូណេស្កូ ដែលទទួលបានការសព្វព្រះរាជហទ័យ ប្រទាននូវគ្រឿងឥស្សរិយយស ពីព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះមាន លោកស្រី Paola Leoncini Bartoli ប្រធានផ្នែក គោលនយោបាយវប្បធម៌ សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព (Director of Cultural Policies for Sustainable Development) ដែលលោកស្រីបានគាំទ្រ និងជួយជ្រោមជ្រែងកម្ពុជាជាច្រើន នៅក្នុងឱកាសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ សម័យប្រជុំពេញអង្ គលើកទី៣៧ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅរាជធានីភ្នំពេញ ឆ្នាំ២០១៣៕