ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃសាធារៈរដ្ឋកូរ៉េ បានចុះអនុស្សរណ:យោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

26 11 2019

ទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ៖ នាថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Choi Kiyoung រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកូរ៉េ បានចុះអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការ លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ។

*គូសបញ្ជាក់ផងដែរ សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយ ដែលនាំមុខគេលើវិស័យ ICT នៅលើពិភពលោក។ អនុស្សរណ:យោគយល់គ្នានេះនឹងពង្រឹង លើកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយសាធារណរដ្ឋកូរ៉េ លើផ្នែកកសាងគោលនយោបាយ និងបទដ្ឋានគតិយុត្ត ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងប្រព័ន្ធគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ជំនាន់បន្ទាប់ (5G) ផែនការនៃការគ្រប់គ្រងវិសាលគមន៍ហ្វ្រេកង់វិទ្យុ ផែនការនៃបម្រែបម្រួលឌីជីថល សន្តិសុខព័ត៌មានវិទ្យា វិស័យព័ត៌មានវិទ្យា សម្រាប់ឧស្សាហកម្ម ហត្ថលេខាឌីជីថល អុីនធឺណិតនៃវត្ថុ បញ្ញាសិប្បនិម្មិត Big Data ជាដើម។ល។ ហើយយកិច្ចសហប្រតិបត្តិការនេះ នឹងជួយជំរុញល្បឿន នៃការត្រៀមខ្លួន សម្រាប់សេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ នាពេលខាងមុខ។

នាឱកាស នៃដំណើរបេសកកម្មនោះដែរ គណ:ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានទស្សនាពិព័រណ៍ទីក្រុងឆ្លាតវ័យ អាស៊ាន-កូរ៉េ ឆ្នាំ២០១៩ ដើម្បីស្វែងយល់ពីវឌ្ឍនភាព នៃការរៀបចំទីក្រុងឆ្លាតវៃ នៃបណ្តាប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ ផងដែរ៕