ពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថានទីក្រុងមានសោភ័ណ្ឌភាពល្អ

26 11 2019

ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ លោក គាត ហ៊ុល អភិបាលនៃគណៈភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង បានប្រារព្ធពិធី យុទ្ធនាការអប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន ក្រុងប៉ោយប៉ែតថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ

លោក គាត ហ៊ុល អភិបាល នៃគណៈភិបាលក្រុងប៉ោយប៉ែត បាមសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ សូមចូលរួមក្នុងកិច្ចគាំពារបរិស្ថាន តាមសមត្ថភាព លទ្ធភាព និងភារកិច្ចជំនាញរបស់ខ្លួន ហើយសូមស្វែងយល់ អំពីបញ្ហាបរិស្ថានឲ្យបានស៊ីជម្រៅ និងចូលរួម ក្នុងការងារបរិស្ថានទាំងអស់គ្នា សូមមានការយល់ដឹង ប្រកបដោយវិចារណញ្ញាណ និងមនសិការខ្ពស់ ឈប់បំផ្លាញ់បរិស្ថាន ទោះដោយចេតនាក្តី ឬអចេតនាក្តី ក្នុងក្តីរំពឹងរបស់អ្នកជំនាន់ក្រោយ រស់នៅ ដោយផាសុកភាព សំបូរសប្បាយរុងរឿង និងសុភមង្គល ដើម្បីមុខមាត់ការរីកចំរើន ក្រុងរបស់យើងទាំងអស់គ្នា ។

ក្នុងឱកាសចូលរួមទិវាអនាម័យបរិស្ថានជាតិ ២៧ វិច្ឆិកា ឆ្នាំ២០១៩ ក្រោមប្រធានបទ ” អប់រំផ្សព្វផ្សាយអនាម័យបរិស្ថាន ក្រុងប៉ោយប៉ែត ” ដែលរៀបចំដោយ រដ្ឋបាលក្រុងប៉ោយប៉ែត សហការជាមួយ ការិយាល័យបរិស្ថានក្រុង និងការិយាល័យអប់រំ យុវជន និងកីឡាក្រុង ព្រមទាំងមានការអញ្ជើញចូលរួម ពីកងកម្លាំងទាំង៣ប្រភេទ អាជ្ញាធរមូលដ្ឋាន សង្កាត់-ភូមិ ប្រជាការពារ ក្នុងគោលបំណងធ្វើឲ្យកាន់តែមានការយល់ដឹង ពីបរិស្ថានស្អាត ទីក្រុងស្អាត សុខភាពល្អ សម្រាប់ការរស់៕