ពិធីបើកការប្រកួតកីឡាបាល់ទាត់ FUTSAL ជ្រើសរើសជើងឯក ’’ពានរង្វាន់ រដ្ឋបាលខេត្តបន្ទាយមានជ័យ ’’ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា (៧ មករា ១៧៧៩~៧មករា ២០២០)

01

បន្ទាយមានជ័យ៖​ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោក​ ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា បានអញ្ជើញជាអធិបតីអបអរសាទរ​ ពិធីបើកការប្រកួតកីឡាបាល់ទាត់ FUTSAL ជ្រើសរើសជើងឯក ’’ពានរង្វាន់ រដ្ឋបាល ខេត្តបន្ទាយមានជ័យ ’’ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា (៧ មករា ១៧៧៩~៧មករា ២០២០) នៅតារាងបាល់ទាត់ អេកូ ស្ពត (បុរី លោក​ ឈើយ ចាន់ណា) ។

កម្មវិធីប្រកួតជើងឯក ពានរង្វាន់រដ្ឋបាលខេត្ត មានក្រុមកីឡា ចុះឈ្មោះចូលរួមប្រកួត ៣៤ក្រុម ក្នុងនោះក្របខ័ណ្ឌមន្ត្រីរាជការ កងកម្លាំងមានចំនួន ១៣ក្រុម និងក្របខ័ណ្ឌមហាជនមានចំនួន២១ ក្រុម៕