សេចក្ដីបញ្ជាក់ជាព័ត៌មានស្ដីអំពីផែនការបន្លាស់ទីប្រជាពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកឱ្យឡើងរស់នៅលើគោកវិញ ថ្ងៃសុក្រ ទី ២៩ វិច្ឆិកា ២០១៩

29 11 2019

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំ បានចេញសេចក្ដីបញ្ជាក់ជាព័ត៌មាន របស់អ្នកនាំពាក្យរដ្ឋបាល​ខេត្តកំពង់ឆ្នាំង ស្ដីពីផែនការ បន្លាស់ទីប្រជាពលរដ្ឋ​ រស់នៅផ្ទះបណ្ដែតទឹក ឱ្យឡើងរស់នៅលើគោកវិញ។

យោងតាមប៉ុន្មានថ្ងៃកន្លងមកនេះ មានសាធារណមតិជាច្រើន បានលើបណ្ដាញផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គម បានចាប់អារម្មណ៍ បញ្ចេញមតិយោបល់ពាក់ព័ន្ធ នឹងការបន្លាស់ទីប្រជាពលរដ្ឋ រស់នៅផ្ទះបណ្ដែតទឹក ឱ្យឡើងរស់នៅលើគោកវិញ ដោយភ្ជាប់ទៅនឹងដី ៤០ហិចតា ដែលអាជ្ញាធរខេត្តរៀបចំ ក្នុងនោះមជ្ឍដ្ឋានខ្លះបានចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យយួន។

សូមអានសេចក្ដីបញ្ជាក់ជាព័ត៌មានទាំងស្រុងដូចខាងក្រោយ៖