ក្រុមហ៊ុនចិន មានបំណងបោះទុនវិនិយោគលើវិស័យអចលទ្រព្យ បច្ចេកវិទ្យា សំណង់ និងកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ

30 11 2019

កំពង់ស្ពឺ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យក្រុមហ៊ុន China Realm Investment និង Qianxun SL ដែលដឹកនាំដោយលោក Dr. Wu kai Qi ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងសិក្សាវិនិយោគ លើវិស័យ អចលទ្រព្យ បច្ចេកវិទ្យា សំណង់ និងកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ ។

ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក Dr. Wu kai Qi បាននាំមកនូវផលិតផល ដែលជាបច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសចិន ដោយប្រើប្រាស់ប្រព័ន្ធ 5G ( ALIBABA RESOURCES ) ដែលជាឧបករណ៍បំពាក់ លើសំណង់អគារ ដើម្បីយកមកធ្វើបទបង្ហាញ និងមានបំណងបោះទុន វិនិយោគ លើវិស័យអចលនទ្រព្យ កសិកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ៕