នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ៖ កម្ពុជាកំពុងតែដេីរលេីផ្លូវត្រូវ​ ដេីម្បីឈានទៅការលុបបំបាត់ មេរោគអេដស៍ ជំងឺអេដស៍

01 12 2019

រាជធានីភ្នំពេញ​៖ថ្ងៃ​ទី០១​ ខែធ្នូ​ ឆ្នាំ២០១៩​ នៅសាលមហោស្រពចតុមុខ​ មានរៀបចំប្រារព្ធទិវា ពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ​ " ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ ការរីករាលដាល នៃមេរោគអេដស៍​ ជំងឺអេដស៍​ " ក្រោមអធិបតីឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយមានការ អញ្ជេីញចូលួម ពីតំណាង​កាកបាទក្រហម​ ក្រសួង​ ស្ថាប័ន​ ជាសមាជិកអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍​ យុវជនកាយរឹទ្ធិ​ កាកបាទក្រហម​ តំណាងយុវនិស្សិត ខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ​ តំណាងកងកំលាំងទាំងបីប្រភេទ សរុបជាង៤០០នាក់។

ក្នុងចំណាប់អារម្មណ៍ របស់តំណាងអ្នករស់នៅ ជាមួយមេរោគអេដស៍​ តំណាងសង្គមស៊ីវិល​ និងតំណាងអង្គសហប្រជាជាតិ ប្រចាំកម្ពុជា សុទ្ធតែបានលេីកឡេីង ពីបទពិសោធន៍​ជិវិត​ និងភាពជោគជ័យ លេីបញ្ហាប្រយុទ្ធនឹងជំងឺអេដស៍​ ដោយបានសំណូមពរឲ្យរាជរដ្ឋាភិបាល​ ដៃគូបន្តគាំទ្រការងារ ប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជា។

ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ អៀង​ ម៉ូលី​ បានមានប្រសាសន៍​ ដោយបានស្នេីសុំ ឲ្យចាត់អ្នកផ្ទុកមេរោគអេដស៍​ ជំងឺអេដស៍​ គឺជាជនរងគ្រោះ ដែលធ្លាប់បានជួយចូលរួមចំណែក ក្នុងការងារកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យទទួលបានការរីកចម្រេីន ហេីយរាល់ការឆ្លេីយតប និងមេរោគអេដស៍​ និងជំងឺអេដស៍ទាំងអស់ ត្រូវឈរលេីគោលការណ៍ សមធម៌​ សមភាពយេនឌ័រ​ និងសិទ្ធិមនុស្ស។ តាមការសិក្សា តាមបែបវិទ្យាសាស្រ្ត នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍ មានចំនួនប្រមាណ ៧៣.០០០នាក់។

លោកជំទាវ​ ឃួន​ សុដារី​ បានអានសារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នេីមថ្នាក់ជាតិ​ នៃវេទិកាភាព ជាថ្នាក់ដឹកនាំ ប្រចាំតំបន់អាសុី​ ប៉ាស៊ីភិចឆ្លេីយតប មេរោគអេដស៍​ ជំងឺអេដស៍​នៅកម្ពុជា​ និងការអភិវឌ្ឍនៅកម្ពុជា​ ដោយបានអំពាវនាវ ដល់គ្រប់ស្ថាប័នពាក់ព័ន្ធ​ ដៃគូអភិវឌ្ឍេជាតិ​ អន្តរជាតិ​ អង្គការសង្គមស៊ីវិល​ វិស័យ​ឯកជន​ ផ្នែកសាសនា បន្តចូលរួមគាំទ្រ អនុវត្តម៉ឺងម៉ាត់ នូវផែនការយុទ្ធសាស្រ្តជាតិ ទូលំទូលាយ​ ពហុវិស័យឆ្លេីយតប មេរោគអេដស៍​ ជំងឺអេដស៍​លេីកទី៥២០១៩-២០២៣។

ក្នុងឱកាសនោះ​ ក្នុងនាមសម្តេចតេជោ​ ហ៊ុន​ សែន​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានប្រសាសន៍ថា​ កម្ពុជាកំពុងតែស្ថិត នៅលើផ្លូវ​ត្រូវ​ ដេីម្បីឈានទៅ​រកការលុបបំបាត់ មេរោគអេដស៍​ ជំងឺអេដស៍ “គោលដៅ ៩៥ ៩៥ ៩៥” ដូចបានកំណត់​ត្រឹម​ឆ្នាំ២០២៥ នៅក្នុងប្រទេសយើង និងនៅត្រឹម​ឆ្នាំ២០៣០ ដោយអង្គការ​សហ​ប្រជាជាតិ។

ក្នុងឱកាសនោះ​ដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ក៏បានសូមចូលរួមផ្តល់ នូវសារមួយចំនួន ជូនជន​រួម​ជាតិ​ ដូចខាងក្រោម៖
ទី១.​ ចូលរួមអនុវត្ត ដោយម៉ឺងម៉ាត់ផែនការ យុទ្ធសាស្ត្រជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតប មេរោគអេដស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣
ទី២.​ សូមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបន្ត និងពង្រីក​ការផ្តល់​ថវិកា សម្រាប់ការងារអេដស៍ និងសូមក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្ត ឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត នូវវិធានការទាំងប្រាំមួយ ។
ទី៣. សូមក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្រុក ខណ្ឌ ជាពិសេសឃុំ សង្កាត់ត្រូវតែរៀបចំផែនការសកម្មភាព និងលើកសេចក្តី​ព្រាងថវិកា​ដើម្បីបង្កើនការចូលរួម ឆ្លើយតបគ្រប់​ជ្រុង​ជ្រោយ ទាន់ពេលវេលាទៅ នឹង​ការរាលដាល មេរោគអេដស៍​របស់​ខ្លួន ។
ទី៤.​ សូមអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ក្រសួង និង ស្ថាប័នពាក់ព័ន្ធ​ពង្រីកពង្រឹង កិច្ចសហប្រតិបត្តិការ ជាមួយកាកបាទក្រហមកម្ពុជា លើការងារឆ្លើយតប មេរោគអេដស៍ ជំងឺអេដស៍ ជាមួយនេះត្រូវពង្រឹង និងបង្កើនកិច្ចសហការ ជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង គ្រឿងញៀន ដើម្បីធ្វើយ៉ាងណាបង្ការ និងទប់ស្កាត់ ឱ្យកាន់តែមានប្រសិទ្ធភាព នូវការឆ្លងរាលដាល នៃមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿង​ញៀ​ន​។
ទី៥. ​សូមបងប្អូនសហគមន៍ នៃអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ ក្រុម​ប្រឈមមុខខ្ពស់ នៃការឆ្លងមេរោគអេដស៍ អ្នកស្ម័គ្រចិត្តសុខភាព​ភូមិ មេភូមិ មេឃុំ ចៅសង្កាត់ នៅថ្នាក់មូលដ្ឋានទាំងអស់ បន្តកិច្ចខិតខំប្រឹង​ប្រែង ​ធ្វើការរួមគ្នា សហការគ្នា ដើម្បីទប់ស្កាត់ ការរាល​ដាល​មេរោគ​អេដស៍ និងដោះស្រាយផលប៉ះពាល់ ដែលបណ្តាលមក ពីបញ្ហាអេដស៍។
ទី៦.​ គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រប់សហគមន៍ ត្រូវយកចិត្តទុកដាក់​គ្រប់គ្រង ឱ្យកាត់បន្ថយ​ ការចម្លង​មេរោគអេដស៍​ ក្នុង​ចំណោមក្រុម ប្រឈមខ្ពស់ នឹងការចម្លងមេរោគ​អេដ​ស៍“ឆាប់ធ្វើតេស្ត ឆាប់ដឹង ឆាប់ព្យាបាល” ។
ទី៧. ​សូមបងប្អូនប្រជាពលរដ្ឋ ត្រូវមានភាពស្មោះត្រង់ ស្នេហាប្តីមួយ ប្រពន្ធ​មួ​យ ដើម្បីសុភមង្គល ក្នុងក្រុមគ្រួសារ សង្គមជាតិ និងកាត់បន្ថយបាន អំពើហិង្សានានា និងការឆ្លងរាលដាល នៃមេរោគអេដស៍ និងជំងឺអេដ​ស៍​៕