ព្រឹទ្ធសភា បន្តសម័យប្រជុំលើកទី៤ ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់សំខាន់ចំនួន៣

09 12 2019

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាកម្ពុជា បានបន្តបើកសម័យប្រជុំ លើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ របស់ខ្លួន ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ ចំនួន៣ ដែលបានអនុម័ត ដោយរដ្ឋសភានា ពេលកន្លងទៅ។

សម័យប្រជុំព្រឹទ្ធសភានេះ បានធ្វើឡើងក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយមាន សមាជិកព្រឹទ្ធសភា ចូលរួមចំនួន ៥៨រូប។

របៀបវារៈ សម្រាប់សម័យប្រជុំនេះ មានដូចជា៖
១៖ ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។

២៖ ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨។

៣៖ ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពី សហជីព ដែលត្រូវប្រកាស ឱ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦៕