ឯកអគ្គរាជទូតជប៉ុន កោតសរសើរចំពោះការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងខ្លាំងរបស់កម្ពុជា

09 12 2019

លោក មិកាមិ ម៉ាស្សាហិរូ (Mr. MIKAMI Masahiro) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅកម្ពុជា បានកោតស្ញប់ស្ញែង ចំពោះការអភិវឌ្ឍយ៉ាងខ្លាំង របស់កម្ពុជា ជាពិសេសទីក្រុងភ្នំពេញ ដែលផ្ទុយខុសកាលពី ១៧ឆ្នាំមុន នៅក្នុងពេល ដែលលោក បានមកបំពេញទស្សនកិច្ច។ លោកបានលើកឡើង ដូចនេះនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១ នៅក្នុងឱកាស ដែលព្រមទាំង លោកបណ្ឌិត ថោង ខុន និងលោក Eigo Onuma អគ្គនាយក នៃអង្គការទេសចរណ៍ជប៉ុន ប្រចាំទីក្រុងបាងកក បានអញ្ជើញចូលរួម ក្នុងពិធីបើក Japan Travel Fair លើកទី៣ នៅផ្សារទំនើប AEON សែនសុខ រាជធានីភ្នំពេញ។

ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជារូបនេះ បានបង្ហាញការកោតស្ញប់ស្ញែង យ៉ាងដូច្នេះថា៖ « ខ្ញុំបានមកប្រទេសកម្ពុជា ក្នុងនាមជា ឯកអគ្គរាជទូត កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០១៩ ហើយជីវភាព របស់ខ្ញុំនៅទីនេះ មានរយៈពេល ៣ខែហើយ ខ្ញុំបានមកទស្សនកិច្ច នៅទីក្រុងភ្នំពេញ កាល ពី១៧ឆ្នាំមុន ប៉ុន្តែទេសភាព របស់ទីក្រុងភ្នំពេញ បច្ចុប្បន្ន គឺខុសគ្នាឆ្ងាយ ពីពេលនោះហើយ ខ្ញុំមានការស្ងប់ស្ញែង យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់រ បស់ប្រទេសកម្ពុជា »។

នៅក្នុងឱកាសនោះ ដែរលោក មិកាមិ ម៉ាស្សាហិរូ បានបន្តថា ក្រោមការអភិវឌ្ឍសេដ្ឋកិច្ចនេះ ប្រជាជនកម្ពុជា បាននិងកំពុងទៅទស្សនា ប្រទេសជប៉ុន កាន់តែច្រើនជាងពេលមុន៕