កិច្ចពិភាក្សាពី បច្ចុប្បន្នភាព បញ្ហាប្រឈម និងដំណោះស្រាយ លេីប្រព័ន្ធ អូរប្រឡាយប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធចម្រោះទឹកកខ្វក់ នៅក្នុងក្រុងព្រះសីហនុ

09 12 2019

ថ្ងៃទី០៩​ ខែធ្នូ​ ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ​ ឯ.ឧ​. ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានដឹកនាំកិច្ចប្រជុំ​ ដេីម្បីពិភាក្សាពី​ បច្ចុប្បន្នភាព​ បញ្ហាប្រឈម​ និងដំណោះស្រាយ​ លេីប្រព័ន្ធ​ អូរប្រឡាយ​ប្រព័ន្ធបង្ហូរទឹកភ្លៀង​ និងប្រព័ន្ធចម្រោះទឹកកខ្វក់​ នៅក្នុងក្រុងព្រះសីហនុ​ ដោយមានការចូលរួមពី​ ឯកឧត្ដម​ គួច​ ចំរេីន​ អភិបាល​ នៃគណៈអភិបាល ខេត្តព្រះសីហនុ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរ​រៀបដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដី និងអង្គភាពពាក់ព័ន្ធផ្សេងៗទៀត។

សូមជម្រាបជូនថា​ បញ្ហាដែលកេីតឡេីង នាពេលកន្លងទៅ​ គឺការជន់លិចដោយសារជំនន់ទឹកភ្លៀង​ និងការបំពុល​ទឹក តាមតំបន់ឆ្នេរ។

ជាមួយគ្នានេះផងដែរ ក្រសួងបានធ្វេីការស្តារប្រឡាយ អូររំដោះទឹកភ្លៀង ជាបន្តបន្ទាប់​ សម្អាតផ្លូវ​ ស្តារលូ​-ប្រឡាយ និងពង្រឹងសមត្ថភាព​ ស្ថានីយ៍អាងប្រព្រឹត្តកម្ម​ ចម្រោះទឹកកខ្វក់ កសាងស្ថានីយ៍​បូមទឹក​ ស្ថានីយ៍​ទ្វារទឹក៕