វេទិការពិគ្រោះយោបល់ស្តីពីគម្រោងកម្មវិធីវិនិយោគខេត្ត(២០២០-២០២២) និងផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្មគម្រោងវិនិយោគ បីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ របស់ខេត្តក្រចេះ

១១​ ១២ ២០១៩

ព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះ បានរៀប​ចំ​​ទិការ​ ពិគ្រោះយោបល់ ស្តីពីគម្រោងកម្មវិធីវិនិយោគខេត្ត(២០២០-២០២២) និងផ្សព្វផ្សាយសិក្ខាសាលា សមាហរណកម្មគម្រោង វិនិយោគ បីឆ្នាំរំកិល ក្រុង ស្រុក ឃុំ សង្កាត់ នៅថ្នាក់ក្រុង ស្រុក ដើម្បី​បង្ហាញ ពីគម្រោងអាទិភាព ដែលឃុំ សង្កាត់ ក្រុង ស្រុក ស្នើឡើង​តាម​វិស័យនីមួយៗ និងផ្សព្វផ្សាយកម្មវិធីវិនិយោគ(២០២០-២០២២) ក្រោមអធិបតីភាព លោក ទុយ ប៊ុនសេរីរត័្នមុន្នី អភិ​បាល​រងខេត្ត និងការចូលរួម ពីមន្ទីរអង្គភាព ដែលពាក់ព័ន្ធ និង​អង្គការ​ ដែលជាដៃគូអភិវឌ្ឍន៍ ។

មានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ ក្នុងឱកាសនោះ​ដែរ​លោក ទុយ ប៊ុនសេរីរ័ត្នមុន្នី អភិបាលរងខេត្ត ចំពោះការខិត​ខំ​ប្រឹងប្រែងរបស់អង្គភាព មន្ទីរជំនាញ និងដៃគូរអភិវឌ្ឍន៍ក្នុង​ខេត្ត​ ដែលបានផ្តល់កាគាំទ្រ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ខេត្ត ក្នុងរយះ​ពេលកន្លងមកឲ្យមានការីកចំរើន ជាបន្តបន្ទាប់គ្រប់វិស័យ សំដៅ​កាគាំទ្ រដល់ដំណើរកាកែទម្រង់ លើប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល និងរួមចំណែកអនុវត្ត គោលនយោបាយ​កាត់បន្ថយភាពក្រីក្ ររបស់ប្រជាពលរដ្ឋ។ គោលបំណង នៃការ​រៀបចំវេទិកាពិគ្រោះយោបល់ កម្មវិធីវិនិយោគ បីឆ្នាំរំកិលខេត្ត គឺដើម្បីបង្ហាញតម្រូវការ អភិវឌ្ឍមូលដ្ឋាន ទូទាំងខេត្ត និងសម្រប​សម្រួល បន្ស៊ីនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធានដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានាដើម្បីឈាន ដល់ការឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ។

លោកអភិបាលរងខេត្ត ក៏បានជំរុញអោយគ្រប់មន្ទីរ​វិស័យ ទាំង​អស់យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការៀបចំផែនការ សកម្មភាពអភិវឌ្ឍវិស័យស្នូល របស់ខ្លួនអោយបានរឹងមាំ មានទិសដៅ​ច្បាស់លាស់ សំដៅរួមចំណែកអភិវឌ្ឍ ខឿនសេដ្ឋកិច្ចខេត្ត អោយ​មានសន្ទុះរីកចំរើនរឹងមាំ ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបា ។

បញ្ជាក់ដែរថា ៖ សម្រាប់ខេត្តក្រចេះគម្រោង ដែលជាអាទិភាព​ទូទាំងខេត្ត ៖ គម្រោងទី១ មាន ១០២ ទី ៩៨ ទី៣២ និងទី៤ មាន ៥៦ គម្រោង ដោយផ្តោត ទៅលើផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ធនធានធម្មជាតិ បរិស្ថាន និងការបន្សាំ នឹងការប្រែប្រួល​អាកាសធាតុ និងផ្នែករដ្ឋបាលសន្តិសុខសណ្តាបធា្នប់ ៕