សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈរៀបចំពិធីថ្វាយគ្រឿងសក្ការៈចំពោះព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧

០៩​ ០១ ២០២០​

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីព្រះបល្ល័ង្ក​ និងព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ ត្រូវបានកែលម្អ និងតុបតែងថ្មីបានរួចរាល់ជាស្ថាពរ ថ្នាក់ដឹកនាំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដឹកនាំដោយលោក ជីង ឆោមមុនី សាកលវិទ្យាធិការរង តំណាងឯកឧត្តមសាកលវិទ្យាធិការ ហេង សុផាឌី បានរៀបចំ ពិធីថ្វាយគ្រឿងសក្ការៈបូជា ថ្វាយភ្លេង និងបាននិមន្តព្រះ សង្ឃចំនួន៩អង្គ ថ្វាយព្រះពុទ្ធជ័យ មង្គលចំពោះព្រះបរមរូប ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងបរិវេណសាកលវិទ្យាល័យ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញ ចូលរួមពី សំណាក់សាស្ត្រាចារ្យ មន្ត្រី និងនិស្សិតយ៉ាងច្រើនកុះករផងដែរ។