សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការណ៍ការពារ និងជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ

១០ ០១ ២០២០​

ក្រសួងសុខាភិបាលនៃកម្ពុជា បានចេញសេចក្តី​ ជូនដំណឹងមួយពាក់ព័ន្ធករណី «ជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ» នៅយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដើម្បីជំរាបជូនសាធារណៈជនបានជ្រាប និងវិធានការប្រុងប្រយ័ត្នខ្លួន។ នៅក្នុងសេចក្តី ជូនព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ពាក់ព័ន្ធជំងឺប្រភេទនេះ អ្នកដំណើរដែលមានគម្រោង ធ្វើដំណើរទៅ ឬត្រឡប់មកពីទីក្រុងវូហាន ខេត្តហ៊ុយបេ ប្រទេសចិន ត្រូវប្រុងប្រយ័ត្ន។

ក្រសួងសុខាភិបាល បានបញ្ជាក់ តាមសេចក្តីជូនដំណឹងថា មិនទាន់មានករណី ជំងឺប្រភេទខាងលើនេះ នៅប្រទេសកម្ពុជានៅឡើយ ហើយក្រសួង កំពុងតែតាមដាន ដោយយកចិត្តទុកបំផុត នូវស្ថានភាព នៃការកើតមានករណីជំងឺរលាកសួត មិនស្គាល់អត្តសញ្ញាណ ក្រោយពីបានទទួលព័ត៌មាន ពីអង្គការសុខភាពពិភពលោក។

សូមអានសេចក្តី ជូនព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖