នាវាកម្ពុជា៣៥ឆ្នាំ ក្រោមការកាច់ចង្កូតរបស់តេជោសែន!

14-01-2020

សម្តេចតេជោ ហ៊ុន សែន ត្រូវបានសភារដ្ឋកម្ពុជា បោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សារដ្ឋ ឬជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ។ នាវាកម្ពុជា ជាមួយការចាប់ផ្តើម ក្នុងស្ថានភាពដ៏ លំបាកបំផុត ។ សម្តេចតេជោ ហ៊ុន សែន បានឡើងកាន់ ចង្កូតនាវាកម្ពុជា ក្នុងឆ្នាំដែលប្រទេស ជួបគ្រោះទឹកជំនន់ធំ ហើយជួបគ្រោះរាំង ស្ងួតថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន បាន ចាត់ទុកគ្រោះ ធម្មជាតិនោះ គឺជាការ សាកល្បង សមត្ថភាព ដ៏ធំមួយសម្រាប់ការដឹកនាំ របស់សម្តេច ។ ៣៥ឆ្នាំ កន្លង ទៅនេះ នាវាកម្ពុជាបាន បើកឆ្លងកាត់ មហាឧបសគ្គធំៗ រាប់មិនអស់ រាប់ទាំងព្យុះភ្លៀង ផ្សែងអាប់ រាប់ទាំងផ្ទាំងថ្ម រួមទាំងការប៉ុនប៉ង រាំង ផ្លូវពី សំណាក់បច្ចាមិត្ត ក្នុងចេតនាធ្វើឲ្យ នាវានេះលិចលង់ កណ្តាលមហាសាគរតែម្តង ។ ទោះបីជាយ៉ាង ណាក៏ដោយ អ្នកកាច់ ចង្កូតនាវា ដ៏មានបទពិសោធន៍ ដែលទទួលគោរម្យងារ ពីព្រះមហាក្សត្រហើយ ប្រជាពលរដ្ឋជាទូទៅតែងតែ និយាយពីមាត់មួយ ទៅមាត់មួយថា (តេជោសែន! តេជោសែន!) បានបើកនាវាឆ្លងកាត់ ឧបសគ្គទាំងនោះ ដោយជោគជ័យ និង ធានាបាននូវសន្តិសុខ និងសុវត្ថិភាព យ៉ាងពេញ លេញសម្រាប់អ្នកជិះលើនាវាគ្រប់ៗគ្នា ។ មិនត្រឹមតែធានាបាននូវសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែអ្នក បញ្ជានាវា ដ៏ដជាញជ័យ រូបនេះ ក៏ថែមទាំងបានផ្តល់ជូនដល់អ្នកជិះលើនាវាទាំងអស់នូវភាពចម្រុងចម្រើនរុងរឿង ពោរពេញដោយក្តីសង្ឃឹម យ៉ាងកក់ក្តៅ ថែមទៀតផង ។ ចង់ដឹងថា ៣៥ឆ្នាំក្រោមការបើកបរនាវារបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យកម្ពុជា ទទួលបានលទ្ធ ផលយ៉ាងណា នោះ សូមទស្សនា វីដេអូបទយកការណ៍មួយ ដែលមានចំណងជើងថា (នាវាកម្ពុជា៣៥ឆ្នាំ ក្រោមការកាច់ចង្កូតរបស់តេជោសែន) ទាំងស្រុងដូចតទៅ ៖