លទ្ឋផលនៃការប្រណាំងកង់ពិភពលោកដំណាក់កាលទី១

04-01-2020

អបអរសាទរ ព្រឹត្តិការណ៍ប្រណាំងកង់ ពិភពលោក តំបន់ឆ្នេរ សមុទ្រកម្ពុជា  លើកទី១ ចាប់ពីថ្ងៃទី០៤-០៦ មករា ២០២០ នៅខេត្ត កោះកុង ថ្ងៃទី០៤  ខែមករា  ឆ្នាំ២០២០  ដែរមានកីឡាករជាតិ និងអន្តរជាតិ ចូលរួមប្រកួត ចំនួន ២០០នាក់ និង ព្រមទាំងមានការ ចូលរួមពីក្រុមម៉ូតូធំ និងក្រុមជិះកង់មកពី បណ្តាប្រទេសនានា ចូលរួមផងដែរ ។ ពិធី នេះក្រោមអធិបតីភាព  ឯកឧត្តម ថោង  ខុន  រដ្ឋ មន្ត្រី ក្រសួង ទេស ចរណ៍  និងលោក​ជំទាវ  មិថុនា  ភូថង  អភិបាល នៃគណ:អភិបាលខេត្តកោះកុង ។ លទ្ឋផល នៃការប្រណាំង កង់ ពិភពលោក ដំណាក់កាលទី១ ចម្ងាយផ្លូវ១៤៥គីឡូម៉ែត្រ នៅដែនដីកោះកុង គឺ-កីឡាករឡាវ ជាប់ជ័យលាភីលេខ១ – កីឡាករម៉ាឡេស៊ី ជ័យលាភីលេខ២ និង-កីឡាករហុងកុង ជ័យលាភីលេខ៣ ។